អំពីយើង

ទិដ្ឋភាពទូទៅ

ស្របជាមួយ នឹងការ​វិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល​ ក្នុងប្រទេសកម្ពុជា​។ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបង្កើត Rachana ដើម្បីចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងគោលបំណងពង្រឹង ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីបង្កើតសេវាកម្មឌីជីថលដែលមានភាពរហ័សទាន់ចិត្តនិងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ព្រមទំាងរួមបញ្ចូលគ្នាជាមួយនឹងសមាសភាគ គំរូ និង​ពុម្ពផងដែរ។

Rachana សង្កត់ធ្ងន់លើម៉ូឌុល (modular) និងមូលដ្ឋានកូដរួម ដើម្បីសម្រួលដល់ការអភិវឌ្ឍន៏ កាត់បន្ថយភាពមិនដូចគ្នា (inconsistency) ​និងបង្កើនប្រសិទ្ធភាព។

តើ​ Rachana ជាអ្វី?

Rachana ជាគំរូគេហទំព័ររចនាតាមតម្រូវការសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាល ដែលមានស្ដង់ដារួមមួយសម្រាប់ស្ថាប័នរដ្ឋាភិបាល អាចប្រើប្រាស់បានក្នុងការបង្កើតគេហទំព័រ ដោយងាយស្រួលនិងមានភាពឆាប់រហ័ស។​

ក្នុង Rachana មានដូចជា៖

  • សមាសភាគ៖ បណ្តុំនៃសមាសភាគផ្នែកខាងមុខ ដែលអ្នកប្រើប្រាស់អាចយកទៅប្រើឡើងវិញ ឬកែសម្រួលដើម្បីបង្កើតគេហទំព័របានយ៉ាងឆាប់រហ័ស ។ សមាសភាគទាំងអស់ត្រូវបានត្រួតពិនិត្យ ដើម្បីធានាថាគ្រប់សមាសភាគទាំងអស់ជាស្តង់ដារគេហទំព័រសំរាប់រដ្ឋាភិបាល។
  • គំរូ៖ ជាបណ្ដុំការរចនានៃគំរូ សម្រាប់ករណីប្រើប្រាស់ទូទៅ ជាអន្ដរកម្ម និងជាកិច្ចការរដ្ឋបាល។
  • ពុម្ភ៖ បណ្ដុំនៃពុម្ភទំាងអស់នេះតំណាងឱ្យការរួមបញ្ចូលគ្នានៃសមាសភាគទូទៅ ដែលវាជាការរចនាដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែរទើបចាប់ផ្តើមនៃការអនុវត្តគេហទំព័រ។ ពុម្ភនីមួយៗក្នុងផែ្នកនេះត្រូវបានផ្សំផ្គុំឡើងដោយសមាសភាគនីមួយៗតាមលំនំាដើម។
  • Theme៖ ដើម្បីធ្វើបច្ចុប្បន្នភាពនៃ សមាសភាគ ក៏ដូចជាពណ៌ ទៅតាមតម្រូវការនៃគេហទំព័ររបស់អ្នក Rachana បានអនុវត្តការរចនានៃបណ្ដុំ Theme នៅក្នុង គំរូនៃ Wordpress។
  • ការរចនា៖ សម្រាប់អ្នករចនា ក្នុង Rachana ក៏មានផ្តល់អោយនៅ បណ្ដុំនៃការរចនាជាមួយនឹង Figma។

លក្ខណៈពិសេស

Rachana មានលក្ខណៈពិសេសជាច្រើនរួមមាន​៖
  • បង្កើនមាត្រដ្ឋាន៖ សមាសភាគ UI អាចត្រូវបានកែសម្រួលតាមតម្រូវការរបស់អ្នកប្រើប្រាស់។
  • ទំនុកចិត្ត៖ បងើ្កនទំនុកចិត្តទៅលើ ការប្រើប្រាស់សមាសភាគ គំរូ​ និងពុម្ភ ដោយ Rachana ដែរជំរុញដល់ការទុកចិត្តពីរដ្ឋាភិបាលឌីជីថល។
  • ផ្កោតទៅលើ UX/UI៖ ការបន្ថយចំណាយពេលទៅលើការរចនាផែ្នកខាងមុន។
  • ការថែទំា និងការចំណាយ៖ ការបន្ថយ ការចំណាយទៅលើបច្ចេកទេស និងការចំណាយតោលើការថែទំា ដោយ​ Rachana ធានានៃការផ្តល់សេវាកម្មឌីជីថលដែលមានប្រសិទ្ធភាព។
  • ចំណាយពេលវេលា៖ ពន្លឿនដំណើរការបង្កើនពុម្ភ ដោយរួមផ្សំជាមួយសមាសភាគ។
  • ស្តង់ដារ UI៖ Rachana នឹងបម្រើជាប្រព័ន្ធរចនាគោលសម្រាប់រដ្ឋាភិបាលឌីជីថល។

មគ្គុទេសក៏

មគ្គុទេសក៏ ចំនួនបីសម្រាប់ណែនំាក្នុងការប្រើប្រាស់ Rachana ៖
  • គេហទំព័រ ស្ដាតិច (Static)​៖​ មានលក្ខណៈសាមញ្ញ និងងាយស្រួលក្នុងការបង្កើត។ក្នុងករណីនេះគ្រាន់តែផ្តល់អ្នកប្រើប្រាស់ផ្នែកខាងមុខ (client-side) នៅក្នុងទម្រង់នៃទំព័រ HTML (CSS, JavaScript), និងមិនត្រូវការផ្នែក (server-side) សម្រាប់ដំណើរការទេ។ ដើម្បីបើកដំណើរការគេហទំព័របែបនេះ ភ្នាក់ងារអាចប្រើប្រាស់ ស្ទាយរបស់ Rachana (CSS, JavaScript) ជាមួយនឹងសមាសភាគ គំរូ និង ពុម្ភ ហើយបញ្ចូលវាទៅក្នុងគេហទំព័រដែលប្រភពស្តាទិច​ (​Static) ​ណាមួយដូចជា Jekyll ។ល។ ជាជម្រើសមួយទៀត ភ្នាក់ងារក៏អាចប្រើកញ្ចប់ Rachana ជាមូលដ្ឋានដើម្បីចាប់ផ្តើមបង្កើតគេហទំព័ររបស់ពួកគេ។

  • គេហទំព័រ ឌីណាមិច​ (Dynamic)៖ ដូចគ្នានឹងស្ដាតិចដែរ បានផ្តល់អ្នកប្រើប្រាស់នៅផ្នែកខាងមុខ (client-side)។ ត្រង់ចំណុចនេះមានន័យថា គេហទំព័រ ឌីណាមិច​ (Dynamic) ផ្តល់អោយអ្នកប្រើប្រាស់ ទំាងផ្នែក (server-side) រួមទំាង ទិន្នន័យទៀតផង។ ដើម្បីបើកដំណើរការគេហទំព័របែបនេះ ភ្នាក់ងារត្រូវប្រើប្រាស់ Rachana Wordpress ដើម្បីអភិវឌ្ឈក្នុងម៉ាស៊ីនរបស់ខ្លួន។

  • គេហទំព័រ ប្រតិបត្តិការ (Trasactional)៖ ជាប្រភេទគេហទំព័រមានលក្ខណៈស្មុគស្មាញជាងគេក្នុងចំណោមបី។ ក្នុងករណីនេះគាំទ្រដូចជាប្រព័ន្ធធនាគារតាមអ៊ីនធឺណិត (Banking online) និងការទិញលក់។ ​ភ្នាក់ងារអាចប្រើប្រាស់ Rachana ដើម្បីបង្កើត ឬជ្រើសរើសសមាសភាគដែលអ្នកប្រើប្រាស់ត្រូវការសម្រាប់គេហទំព័ររបស់ពួកគេ។

Fig 1: CGDS use cases
Fig 1: Rachana use cases

ផែនការបន្ទាប់

  • កែលំអមុខងារដែរមានស្រាប់ ពាក់ព័ន្ធនឹង Wordpress អោយមានលក្ខណប្រសើរថែមទៀត។
  • ក្រុមការងារ​ Rachana មានផែនការនឹងអភិវឌ្ឈដាក់បញ្ជូល ជាមួយក្របខ័ណ្ឌ(framework) ដូចជា React, Vue និង Angular។
Home


Previous version 1.0.3