ផ្លាកជូនដំណឹង
ជូនដំណឹងដល់អ្នកប្រើប្រាស់អំពីកិច្ចការជាក់លាក់មួយ និងអាចមានព័ត៌មានសំខាន់ៗដែលអ្នកប្រើប្រាស់ត្រូវធ្វើការសម្រេចចិត្ត។ ឧ. ការទទួលយកលក្ខខណ្ឌប្រើប្រាស់អំឡុងពេលចុះឈ្មោះ។
ឧទាហរណ៍
បុរេជម្រើស
ផ្លាកជូនដំណឹងតាមបុរេជម្រើស
ជម្រើសនៃទំហំ
ផ្លាកជូនដំណឹងដែលអាចអូសបាន
ផ្លាកជូនដំណឹងពេញអេក្រង់
ធាតុផ្សំ
- រូបតំណាង(ដាក់ក៏បានមិនដាក់ក៏បាន)៖ ប្រើដើម្បីផ្តល់ខ្លឹមសារបន្ថែមទៀតចំពោះអ្វីដែលផ្លាកជូនដំណឹងផ្តល់អំពី។
- ចំណងជើង៖ ប្រើដើម្បីប្រាប់អ្នកប្រើប្រាស់អំពីអ្វីដែលផ្លាកជូនដំណឹងបានបង្ហាញ។
- រូបតំណាងសម្រាប់បិទ(ដាក់ក៏បានមិនដាក់ក៏បាន)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់សម្រាប់បិទផ្លាកជូនដំណឹងដោយដៃ។
- ខ្លឹមសារ៖ ប្រើដើម្បីពន្យល់អំពីអ្វីដែលផ្លាកជូនដំណឹងបានបង្ហាញ។ ឧទាហរណ៍ ការផ្ញើសារមានកំហុស ឬសារបញ្ជាក់។
- ប៊ូតុង៖ ប្រើដើម្បីឱ្យអ្នកប្រើប្រាស់ចុចបើកបង្ហាញផ្លាកជូនដំណឹង។
គម្លាត
នៅក្នុងផ្លាកជូនដំណឹង
ត្រូវប្រាកដថាមានគម្លាតយ៉ាងហោចណាស់ 24px នៅក្នុងផ្លាកជូនដំណឹង និងរវាងធាតុនៃខ្លឹមសារ។
គោលការណ៍ណែនាំនៃការប្រើប្រាស់
ផ្លាកជូនដំណឹង គួរតែត្រូវបានប្រើនៅពេលដែល៖
- នៅពេលអ្នកចង់បង្អាក់កិច្ចការបច្ចុប្បន្នរបស់អ្នកប្រើប្រាស់ដើម្បីបង្វែរការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់ទៅផ្តោតលើអ្វីផ្សេង។ ជាឧទាហរណ៍ ការបញ្ជាក់នៅពេលដែលអ្នកប្រើប្រាស់ចង់ដាក់ស្នើទម្រង់ អ្នកប្រើប្រាស់ចុះឈ្មោះ និងចូលប្រើប្រាស់។
- នៅពេលអ្នកចង់លើកឡើងអំពីអ្វីមួយ។
ផ្លាកជូនដំណឹង មិនគួរតែត្រូវបានប្រើនៅពេលដែល៖
- នៅពេលដែលអ្នកត្រូវការបង្ហាញការជូនដំណឹងសាមញ្ញដល់អ្នកប្រើប្រាស់។ វាតែងតែអមជាមួយCTAមួយ ដូចជាការបញ្ជាក់ ឬបំពេញទម្រង់បែបបទ។ ប្រសិនបើអ្នកត្រូវការជូនដំណឹងដល់អ្នកប្រើប្រាស់ដែលមិនភ្ជាប់ជាមួយCTAទេ សូមប្រើអ្វីមួយដែលមិនរំខាននិងមិនបង្អាក់កិច្ចការបច្ចុប្បន្នរបស់អ្នកប្រើប្រាស់ ដូចជាសមាសភាគការជូនដំណឹងជំនួសវិញ។
គោលការណ៍ណែនាំនៃការរចនា
រំលេចឡើងដោយអ្នកប្រើប្រាស់
ឧទាហរណ៍ ផ្លាកជូនដំណឹងគួរតែលេចឡើងក្រោយពេលអ្នកប្រើប្រាស់ចុចដាក់ស្នើរទម្រង់មួយ។
ផ្លាកជូនដំណឹង មិនគួរត្រូវបានបង្ហាញដោយស្វ័យប្រវត្តិចំពោះអ្នកប្រើប្រាស់ទេ លើកលែងករណីចង់ប្រាប់ពួកគាត់ថាដំណើរការជិតអស់ម៉ោង ឬករណីសុំការអនុញ្ញាតគាត់ក្នុងការទទួលយក cookies ជាដើម។
ការសម្រួលនៃចំណងជើង
ត្រូវប្រាកដថាចំណងជើងច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់។ ដើម្បីជៀសវាងពីការភ័ន្តច្រឡំ។
ព្យាយាមជៀសវាងពីខ្លឹមសារវែងដែលតម្រូវឱ្យអូស
ខ្លឹមសារវែងពេកនាំឱ្យអ្នកប្រើប្រាស់មិនបានអានវាឱ្យអស់។