កាលបរិច្ឆេទ
សូមប្រើគំរូនេះនៅពេលដែលអ្នកចង់សួរអ្នកប្រើប្រាស់អំពីកាលបរិច្ឆេទជាក់លាក់ដូចជាកាលបរិច្ឆេទនៃថ្ងៃខែឆ្នាំកំណើតឬនៅពេលដែលមានការប្រគល់ឱ្យអ្វីមួយ។
ឧទាហរណ៍
ប្រអប់បញ្ចូលកាលបរិច្ឆេទតែមួយ

ថ្ងៃខែឆ្នាំកំណើត
ឧ. ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០០

<cgds-datepicker></cgds-datepicker>
ប្រអប់បញ្ចូលកាលបរិច្ឆេទដាច់ដោយឡែកពីគ្នា

ថ្ងៃទី

ខែ

ឆ្នាំ

គោលការណ៍ណែនាំនៃការប្រើប្រាស់
គំរូកាលបរិច្ឆេទគួរតែត្រូវបានប្រើ៖- នៅពេលដែលអ្នកតម្រូវឱ្យអ្នកប្រើប្រាស់បំពេញកាលបរិច្ឆេទសម្រាប់សេវាកម្មរបស់អ្នក។
- សូមបញ្ជាក់យ៉ាងច្បាស់អំពីរបៀបដែលទិន្នន័យគួរតែត្រូវបានបំពេញ (ឧ. ថ្ងៃទី ខែ ឆ្នាំ)។
- ផ្តល់ឧទាហរណ៍អំពីរបៀបដែលកាលបរិច្ឆេទគួរតែត្រូវបានបំពេញ (ឧ. ០១ ០១ ២០២០ ឬ ១ ១ ២០២០) នៅពេលដែលប្រើប្រអប់បញ្ចូលក្នុងទម្រង់តែមួយ។
- នៅពេលស្នើសុំឱ្យអ្នកប្រើប្រាស់បំពេញកាលបរិច្ឆេទជាក់លាក់។
- ជាឧទាហរណ៍ ការសុំថ្ងៃខែឆ្នាំកំណើត មានន័យថាអ្នកគួរតែមាន
autocomplete
កំណត់សម្រាប់ធាតុទាំងបីនេះbday-day
,bday-month
និងbday-year
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ - អ្នកនឹងត្រូវរួមបញ្ចូល
autocomplete
ដើម្បីអនុលោមតាមគោលការណ៍ WCAG 2.1 AA ។
- ជាឧទាហរណ៍ ការសុំថ្ងៃខែឆ្នាំកំណើត មានន័យថាអ្នកគួរតែមាន
- ប្រសិនបើអ្នកត្រូវការឱ្យអ្នកប្រើប្រាស់ជ្រើសរើសពីកាលបរិច្ឆេទជាក់លាក់មួយចំនួន យើងសូមណែនាំឱ្យអ្នកប្រើប៊ូតុងមូល ដើម្បីឱ្យពួកគេជ្រើសរើសយ៉ាងងាយស្រួល។
គោលការណ៍ណែនាំនៃការរចនា
នៅពេលស្នើសុំកាលបរិច្ឆេទឯកសារផ្លូវការ
ត្រូវប្រាកដថាទម្រង់ត្រូវគ្នានឹងកាលបរិច្ឆេទឯកសារដែលអ្នកកំពុងស្នើសុំ។ ឧទាហរណ៍ DD/MM/YYYY ឬ DD/MM/YY ។ សូមបញ្ជាក់ផងដែរនៅក្នុងអត្ថបទជំនួយអំពីទម្រង់កាលបរិច្ឆេទ វានឹងជួយកាត់បន្ថយកំហុសនៅពេលបំពេញទម្រង់។
ជួយអ្នកប្រើប្រាស់ជ្រើសរើសកាលបរិច្ឆេទ
អ្នកអាចប្រើសមាសភាគជ្រើសរើសកាលបរិច្ឆេទដើម្បីជួយអ្នកប្រើប្រាស់ជ្រើសរើសកាលបរិច្ឆេទដូចជាសម្រាប់ថ្ងៃនៃការណាត់ជួបជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រើវាលុះត្រាតែ៖
- អ្នកប្រើប្រាស់ត្រូវជ្រើសរើសកាលបរិច្ឆេទក្នុងរង្វង់ពេលខ្លីនាពេលខាងមុខ ឬពេលអតីតកាល។ ឧ. កុំប្រើសមាសភាគកម្មវិធីជ្រើសរើសកាលបរិច្ឆេទនៅពេលសួររកថ្ងៃខែឆ្នាំកំណើត វាបន្ថែមភាពស្មុគស្មាញ។ ប្រើគំរូកាលបរិច្ឆេទទម្រង់តែមួយជំនួសវិញ។
- អ្នកប្រើប្រាស់ត្រូវការមើលកាលបរិច្ឆេទផ្សេងទៀតទាក់ទងនឹងកាលបរិច្ឆេទដែលពួកគេចង់បាន។
កាលបរិច្ឆេទបច្ចុប្បន្នជាបុរេជម្រើស
ធ្វើបុរេជម្រើសនៃសមាសភាគកម្មវិធីជ្រើសរើសកាលបរិច្ឆេទទៅកាលបរិច្ឆេទបច្ចុប្បន្ន ដើម្បីឱ្យអ្នកប្រើប្រាស់មានចំណុចចាប់ផ្តើមនៅពេលជ្រើសរើសកាលបរិច្ឆេទ។