បាតកថា

បាតកថា ផ្ដល់ព័ត៌មានអំពីសេវាកម្មរបស់អ្នកនៅផ្នែកខាងក្រោមនៃគេហទំព័រ។ គ្រប់សេវាកម្មឌីជីថលរបស់រាជរដ្ឋាភិបាលទាំងអស់គួរតែមានបាតកថារួមមួយនៅគ្រប់ទំព័ររបស់គេហទំព័ររបស់ខ្លួន។ បាតកថាគួរតែប្រាប់អ្នកប្រើប្រាស់ពីឈ្មោះសេវាកម្ម លេខទំនាក់ទំនង ឯកជនភាព និងលក្ខខណ្ឌនៃការប្រើប្រាស់។

តម្រូវឱ្យ​​​មាន

ឧទាហរណ៍

ធាតុផ្សំ

Footer Anatomy
  1. ឈ្មោះ ឬនិមិត្តសញ្ញា៖ ឈ្មោះសម្រាប់ប្រាប់អ្នកប្រើប្រាស់ឱ្យដឹងពីឈ្មោះរបស់សេវាកម្មឌីជីថលរបស់អ្នក ចំណែកឯនិមិត្តសញ្ញាសម្រាប់បង្ហាញឱ្យអ្នកប្រើប្រាស់អាចងាយមើលស្គាល់សេវាកម្មរបស់អ្នកបានភ្លាមៗ។ អាចប្រើទាំងពីរក៏បានឬតែមួយក៏បានតាមស្ថានភាពជាក់ស្តែង។
  2. បណ្តាញសង្គម៖ ដាក់រូបសញ្ញាដែលភ្ជាប់មកជាមួយនឹងតំណទៅកាន់បណ្តាញសង្គមរបស់អ្នក។
  3. បញ្ជាប់៖ ភ្ជាប់ទៅកាន់ទំព័រផ្សេងៗនៅក្នុងគេហទំព័ររបស់អ្នក ឬភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតរបស់អ្នក។
  4. រាយការណ៍ពីភាពខ្វះខាត, ឯកជនភាព និងលក្ខខណ្ឌនៃប្រើប្រាស់៖ ភ្ជាប់អ្នកប្រើប្រាស់ទៅទំព័រទាំងនេះ ដើម្បីស្វែងយល់បន្ថែម។
  5. ការរក្សាសិទ្ធិ និងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់៖ ប្រាប់អ្នកប្រើប្រាស់ពីពេលវេលាដែលគេហទំព័ររបស់អ្នកត្រូវបានធ្វើច្ចុប្បន្នភាពចុងក្រោយបង្អស់ និងការរក្សាសិទ្ធិគេហទំព័ររបស់អ្នក់។

គម្លាត

Footer Spacing

នៅក្នុងបាតកថា
ធ្វើយ៉ាងណារក្សាគម្លាតយ៉ាងតិច 48px នៅចន្លោះគែមខាងលើ និង 24px នៅចន្លោះគែមខាងក្រោមនៃបាតកថា ហើយ48pxនៅប្រឡោះកណ្តាលរបស់បាតកថាទាំងមូល។

Home


Previous version 1.0.3