អុីម៉ែល
ប្រើគំរូនេះនៅពេលដែលអ្នកត្រូវការសួរអ្នកប្រើប្រាស់អំពីអ៊ីម៉ែលរបស់ពួកគេ។
ឧទាហរណ៍
អ៊ីម៉ែលរបស់អ្នកនឹងត្រូវបានប្រើសម្រាប់ផ្តល់ព័ត៌មានថ្មីៗ
<div class="cgds form-group">
<label class="form-label" for="email">អ៊ីម៉ែល</label>
<span class="form-text">អ៊ីម៉ែលរបស់អ្នកនឹងត្រូវបានប្រើសម្រាប់ផ្តល់ព័ត៌មានថ្មីៗ</span>
<input class="form-control" type="email" id="email" autocomplete="email" spellcheck="false" pattern="[a-z0-9._%+-]+@[a-z0-9.-]+\.[a-z]{2,}$" maxlength="256" placeholder="បញ្ចូលអ៊ីម៉ែលរបស់អ្នក" oninput="setValidation()" />
</div>
គោលការណ៍ណែនាំនៃការប្រើប្រាស់
គំរូអ៊ីម៉ែលគួរតែត្រូវបានប្រើ៖- នៅពេលដែលអ្នកត្រូវការប្រមូលអ៊ីម៉ែលរបស់អ្នកប្រើប្រាស់។
- ប្រសិនបើមិនចាំបាច់សុំអ៊ីម៉ែលរបស់អ្នកប្រើប្រាស់។
គោលការណ៍ណែនាំនៃការរចនា
សូមពន្យល់ពីហេតុផលនៃការស្នើសុំអ៊ីម៉ែលរបស់អ្នកប្រើប្រាស់
នេះការអនុញ្ញាតដើម្បីឱ្យអ្នកប្រើប្រាស់៖
- មានការជឿជាក់ថា អ៊ីម៉ែលរបស់ពួកគាត់នឹងមិនត្រូវបានគេក្លែងបន្លំឡើយ។
- ជ្រើសរើសអ៊ីម៉ែលដែលអ្នកប្រើប្រាស់ចូលចិត្តប្រើ
ត្រូវប្រាកដថាវាដំណើរការសម្រាប់គ្រប់អ្នកប្រើប្រាស់ទាំងអស់
ប្រអប់អត្ថបទរបស់អ្នកគួរតែផ្ទុកនូវប្រវែងអតិបរមានៃអ៊ីម៉ែល (មានអក្សរ ២៥៦ ដោយរួមបញ្ចូលទាំងសញ្ញាវណ្ណយុត្តិ)។
ណែនាំអ្នកប្រើប្រាស់ឱ្យបញ្ចូលអ៊ីម៉ែលរបស់ខ្លួន
ធ្វើឱ្យវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដោយ៖
- អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចម្លងនិងបិទភ្ជាប់អ៊ីម៉ែលរបស់ខ្លូនបាន។
- ការកំណត់
type
ទៅជាemail
ដើម្បីបង្ហាញក្តារចុចត្រឹមត្រូវ។ - ការកំណត់
spellcheck
ទៅជាfalse
ដើម្បីឱ្យអ៊ីម៉ែលរបស់អ្នកប្រើប្រាស់ មិនត្រូវបានត្រួតពិនិត្យអក្ខរាវិរុទ្ធដោយកម្មវិធីអ៊ីនធឺណិត។ - ការកំណត់
autocomplete
ទៅជាemail
ដើម្បីឱ្យកម្មវិធីរុករកអាចបំពេញអ៊ីម៉ែលដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកប្រើប្រាស់ធ្លាប់បានបញ្ចូលពីមុន។ - អ្នកនឹងត្រូវរួមបញ្ចូល
autocomplete
ដើម្បីអនុលោមតាមគោលការណ៍ WCAG 2.1 AA ។