ប្រអប់ជម្រើស
ពេលអ្នកចង់តម្រូវឱ្យអ្នកប្រើប្រាស់ជ្រើសរើសយកជម្រើសមួយឬច្រើនដោយជ្រើសចេញពីតារាងនៃជម្រើសមួយ។
មានជាទូទៅ
ឧទាហរណ៍
លំនំាដើម
<body>
<div style="height:100px;">
<cgds-combo-box label="ធាតុ" hinttext="" name="undefined" placeholder="ស្វែងរកធាតុ" value="" close="default"
menulist="[
"ផ្លែប៉ោម",
"ផ្លែបឺរ",
"ផ្លែទុរេន"]">
</cgds-combo-box>
</div>
</body>
ធាតុផ្សំ
- ប្រធានបទ៖ ប្រាប់អ្នកប្រើប្រាស់ឱ្យដឹងអំពីប្រភេទនៃទិន្នន័យដែលនៅក្នុងប្រអប់ជម្រើស។ ប្រធានបទត្រូវតែនៅពីក្រៅប្រអប់។
- ការណែនាំ៖ ប្រាប់អ្នកប្រើប្រាស់ឱ្យដឹងអំពីប្រភេទនៃទិន្នន័យដែលពួកគាត់ត្រូវបញ្ចូលទៅក្នុងប្រអប់ជម្រើស។
- ជម្រើស៖ ជម្រើសទាំងអស់ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបាន។
- សញ្ញាទម្លាក់ចុះ៖ ប្រអប់ជម្រើសត្រូវតែមានសញ្ញាព្រួញចុះក្រោមនៅចុងខាងស្តាំ ដែលចុចវាជម្រើសទាំងអស់នៅក្នុងប្រអប់នឹងត្រូវបង្ហាញនិងដាក់ឱ្យអ្នកប្រើប្រាស់ជ្រើសរើស។
គម្លាត
នៅក្នុងប្រអប់ជម្រើស
ត្រូវរក្សាគម្លាតយ៉ាងតិច 8px នៅលើអ័ក្សឈរ និង 16px នៅចុងសងខាងនៃអ័ក្សដេករបស់ប្រអប់។
គោលការណ៍ណែនាំនៃការប្រើប្រាស់
ប្រអប់ជម្រើសគួរប្រើប្រាស់នៅពេល៖
- អ្នកផ្តល់ជម្រើសមួយក្រុមស្ថិតនៅក្នុងប្រធានបទដូចគ្នាឱ្យអ្នកប្រើប្រាស់ជ្រើសរើស។
- អ្នកផ្តល់ជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ ហើយមិនអាចមានកន្លែងដាក់បង្ហាញជម្រើសទាំងអស់នោះនៅក្នុងទំព័រ។
ប្រអប់ជម្រើសមិនគួរប្រើប្រាស់នៅពេល៖
- ជម្រើសមានតែពីរគត់គឺ "បាទ/ចាស" និង "ទេ"។ ករណីនេះគួរប្រើ ប៊ូតុងមូល ជំនួសវិញ។
គោលការណ៍ណែនាំនៃការរចនា
ប្រធានបទត្រូវសរសេរឱ្យច្បាស់និងចំណុច
ដើម្បីឱ្យអ្នកប្រើប្រាស់ងាយយល់ពីហេតុផលនៃការជ្រើសរើស។
ប្រធានបទត្រូវនៅពីក្រៅប្រអប់
ប្រធានបទគួរតែនៅពីលើឬនៅជិតប្រអប់ ប៉ុន្តែមិនមែននៅក្នុងប្រអប់ទេ។
ផ្តល់ជម្រើសទូទៅមួយបើសិនជាអាច
ជម្រើសទូទៅអាចជាជម្រើសដូចជា "អ្វីក៏បាន"។
ម្យ៉ាងទៀតគួរអនុញ្ញាតឱ្យអ្នកប្រើប្រាស់មិនជ្រើសរើសអ្វីទាំងអស់បើសិនជាអាច។