បញ្ចូលឯកសារ
ឱ្យអ្នកប្រើប្រាស់អាចបញ្ចូលនូវឯកសារគ្រប់ទំហំ និងគ្រប់ប្រភេទ។
មានជាទូទៅ
ឧទាហរណ៍
បុរេជម្រើស

ជ្រើសរើសឯកសារ

Screenshot 2022-04-11 at 5.56.25 PM.png

Screenshot 2022-04-29 at 2.53.40 PM.png

Screenshot 2022-04-29 at 5.12.56 PM.png

ធាតុផ្សំ
- រូបតំណាង (ដាក់ក៏បានមិនដាក់ក៏បាន)៖ ដាក់រូបតំណាងបញ្ចូលឯកសារដើម្បីប្រាប់អ្នកប្រើប្រាស់ថាប៊ូតុងមួយនេះគឺសម្រាប់ការបញ្ចូលឯកសារ។
- ប៊ូតុង៖ ត្រូវប្រើប៊ូតុងមួយសម្រាប់បញ្ចូលឯកសារមួយ។
- ឯកសារដែលបានបញ្ចូល៖ សម្រាប់បង្ហាញឯកសារដែលបានបញ្ចូលដោយអ្នកប្រើប្រាស់។
- សញ្ញាគ្រីស និង សញ្ញាខ្វែង៖ សញ្ញាគ្រីសបង្ហាញថាអ្នកប្រើប្រាស់បានបញ្ចូលឯកសារដោយជោគជ័យ ហើយសញ្ញាខ្វែងផ្តល់ជម្រើសឱ្យអ្នកប្រើប្រាស់ដកឯកសារណាមួយចេញទៅវិញក្នុងករណីចាំបាច់។
គម្លាត
នៅក្នុងបញ្ចូលឯកសារ
ត្រូវរក្សាគម្លាតយ៉ាងតិច 16px នៅលើអ័ក្សឈរក្នុងចន្លោះរវាងប៊ូតុង និងសេចក្តីណែនាំ និងឯកសារដែលបានបញ្ចូល។
រក្សាគម្លាតយ៉ាងតិច 8px នៅចន្លោះ ឯកសារដែលបានបញ្ចូលនីមួយៗ។
គោលការណ៍ណែនាំនៃការប្រើប្រាស់
បញ្ចូលឯកសារគួរប្រើប្រាស់នៅពេល៖
- ពេលអ្នកតម្រូវអ្នកប្រើប្រាស់ឱ្យបញ្ចូលនូវឯកសារចាំបាច់។ ឧទាហរណ៍ លិខិតបញ្ជាក់អត្តសញ្ញាណ។
បញ្ចូលឯកសារមិនគួរប្រើប្រាស់នៅពេល៖
- ពេលឯកសារនោះមិនចាំបាច់។
- ពេលអ្នកតម្រូវអ្នកប្រើប្រាស់ឱ្យបញ្ចូលនូវឯកសារមានទំហំធំខ្លាំង។
គោលការណ៍ណែនាំនៃការរចនា
បញ្ជាក់ពីប្រភេទនៃឯកសារដែលត្រូវបញ្ចូល
ធ្វើបែបនេះដើម្បីចៀសវាងកុំឱ្យអ្នកប្រើប្រាស់បញ្ចូលនូវឯកសារខុសប្រភេទដែលនាំឱ្យមានបញ្ហា។
បញ្ជាក់ពីទំហំធំបំផុតដែលអាចបញ្ចូលនៃឯកសារ
ធ្វើបែបនេះដើម្បីចៀសវាងកុំឱ្យអ្នកប្រើប្រាស់បញ្ចូលនូវឯកសារធំហួសកម្រិតដែលនាំឱ្យមានបញ្ហា។
មានសេចក្តីណែនាំច្បាស់លាស់
ធ្វើបែបនេះដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថាតើអ្នកចង់បានឯកសារអ្វីពីអ្នកប្រើប្រាស់។