ប៊ូតុងមូល
ពេលអ្នកចង់បង្ហាញជម្រើសមួយឱ្យអ្នកប្រើប្រាស់ឃើញ និងអនុញ្ញាតឱ្យជ្រើសរើសយកបានតែមួយគត់ប៉ុណ្ណោះ។
ឧទាហរណ៍
គ្មានស្លាក
មានស្លាក
ស្លាក
ធាតុផ្សំ
- រង្វង់ជម្រើស៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើស និងដកការជ្រើសរើសជម្រើសណាមួយ។
- ជម្រើស៖ នៅជាប់រង្វង់ជម្រើសដើម្បីប្រាប់អ្នកប្រើប្រាស់ថាជម្រើសដែលត្រូវនឹងរង្វង់ជាជម្រើសអ្វី។
គម្លាត
នៅក្នុងប៊ូតុងមូល
រក្សាគម្លាតយ៉ាងតិច 16px នៅលើចន្លោះរវាងរង្វង់ជម្រើស និងជម្រើស។
គោលការណ៍នៃការប្រើប្រាស់
ប៊ូតុងមូលគួរតែត្រូវបានប្រើប្រាស់នៅពេល
អ្នកចង់តម្រូវឱ្យអ្នកប្រើប្រាស់ជ្រើសយកជម្រើសតែមួយគត់។
ប៊ូតុងមូលមិនគួរត្រូវបានប្រើប្រាស់នៅពេល
អ្នកចង់តម្រូវឱ្យអ្នកប្រើប្រាស់ជ្រើសយកជម្រើសលើសពីមួយ។ ក្នុងករណីនេះគួរប្រើប្រអប់ជម្រើសជំនួសវិញ។
គោលការណ៍ណែនាំនៃការរចនា
សរសេរជម្រើសទាំងអស់ដោយតម្រៀបពីលើចុះក្រោម
យើងណែនាំឱ្យអ្នកតម្រៀបវាពីលើចុះក្រោម ពីព្រោះការតម្រៀបពីឆ្វេងទៅស្តាំអាចធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំ និងពិបាកមើល ពិបាកបែងចែកថាប្រអប់មួយណាត្រូវនឹងជម្រើសមួយណា។
សរសេរជម្រើសឱ្យមានប្រសិទ្ធភាព
ជម្រើសត្រូវសរសេរយ៉ាងណាឱ្យច្បាស់ៗ ងាយយល់។
តម្រៀបជម្រើសតាមលំដាប់លំដោយត្រឹមត្រូវ និងសមហេតុផល
ត្រូវតម្រៀបជម្រើសឱ្យមានលក្ខណៈសមហេតុផល និងស៊ីចង្វាក់គ្នាដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរកជម្រើសដែលពួកគាត់ចង់បាន។
រក្សាគម្លាតធំល្មម
គម្លាតរវាងប្រអប់ និងជម្រើសគួរតែរក្សាទុកចន្លោះធំល្មមសម្រាប់ឱ្យអ្នកប្រើប្រាស់ទូរស័ព្ទដៃចុចត្រូវប្រអប់។
ខ្នាតសម្រាប់រចនា
$form-check-input-width: 1.125em !default;
$form-check-min-height: $font-size-base * $line-height-base !default;
$form-check-padding-start: $form-check-input-width+.5em !default;
$form-check-margin-bottom: .125rem !default;
$form-check-label-color: null !default;
$form-check-label-cursor: null !default;
$form-check-transition: null !default;
$form-check-input-active-filter: brightness(90%) !default;
$form-check-input-bg: $input-bg !default;
$form-check-input-border: 1px solid rgba($black, .25) !default;
$form-check-input-border-radius: .25em !default;
$form-check-radio-border-radius: 50% !default;
$form-check-input-focus-border: $input-focus-border-color !default;
$form-check-input-focus-box-shadow: $input-btn-focus-box-shadow !default;
$form-check-input-checked-color: $component-active-color !default;
$form-check-input-checked-bg-color: $component-active-bg !default;
$form-check-input-checked-border-color: $form-check-input-checked-bg-color !default;
$form-check-input-checked-bg-image: url("data:image/svg+xml,<svg xmlns='http://www.w3.org/2000/svg' width='24'
height='24' fill='#{$form-check-input-checked-color}' viewBox='0 0 16 16'>
<path
d='M13.854 3.646a.5.5 0 0 1 0 .708l-7 7a.5.5 0 0 1-.708 0l-3.5-3.5a.5.5 0 1 1 .708-.708L6.5 10.293l6.646-6.647a.5.5 0 0 1 .708 0z' />
</svg>") !default;
$form-check-radio-checked-bg-image: url("data:image/svg+xml,<svg xmlns='http://www.w3.org/2000/svg' viewBox='-4 -4 8 8'>
<circle r='2' fill='#{$form-check-input-checked-color}' /></svg>") !default;
$form-check-input-indeterminate-color: $component-active-color !default;
$form-check-input-indeterminate-bg-color: $component-active-bg !default;
$form-check-input-indeterminate-border-color: $form-check-input-indeterminate-bg-color !default;
$form-check-input-indeterminate-bg-image: url("data:image/svg+xml,<svg xmlns='http://www.w3.org/2000/svg'
viewBox='0 0 20 20'>
<path fill='none' stroke='#{$form-check-input-indeterminate-color}' stroke-linecap='round' stroke-linejoin='round'
stroke-width='3' d='M6 10h8' /></svg>") !default;
$form-check-input-disabled-opacity: .5 !default;
$form-check-label-disabled-opacity: $form-check-input-disabled-opacity !default;
$form-check-btn-check-disabled-opacity: $btn-disabled-opacity !default;
$form-check-inline-margin-end: 1rem !default;