តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀបណា​?

សមាសភាគរបស់​ Rachana ត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់គ្នា។​​ យើងលើកទឹកចិត្តឱ្យទាំងស្ថាប័នរដ្ឋ​ និងឯកជនប្រើប្រាស់វា​ ពីព្រោះ Rachana បានផ្តល់ដំណោះស្រាយសម្រាប់បញ្ហាក្នុងការប្រើប្រាស់មួយចំនួនធំ​ និងផ្តល់លទ្ធភាពប្រើប្រាស់ទៅកាន់មនុស្សគ្រប់រូប។

អ្នកអាចយករបារខាងលើប្រភេទ mega menu សម្រាប់របារដែលមានធាតុ៣ថ្នាក់បាន។ ចុច ទីនេះ ដើម្បីមើលវា។

ការអភិវឌ្ឍ Rachana ឡើងគឺយើងបានបង្កើតវាដោយធានាឱ្យមានបញ្ហាតិចបំផុត ទាំងក្នុងករណីប្រើប្រាស់វាតែមួយគត់ និងករណីប្រើប្រាស់វាជាមួយក្របខ័ណ្ឌដទៃ។

ដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតមាន ចូរអ្នកចងចាំចំណុចមួយចំនួនខាងក្រោមនេះនៅពេលអ្នកប្រើប្រាស់វាជាមួយក្របខ័ណ្ឌដទៃ៖
  1. ត្រូវ include កូដ cgds.css នៅចុងក្រោយគេបង្អស់នៅក្នុង <head> ដើម្បីធានាថា Rachana ជាក្របខ័ណ្ឌអាទិភាព សម្រាប់ការរចនាសមាសភាគសំខាន់ៗដូចជា របារខាងលើ របារសងខាង និងបាតកថា។
  2. Rachana អាស្រ័យ និងយកតាមប្រព័ន្ធ grid របស់ក្របខ័ណ្ឌ Bootstrap's ជំនាន់ទី៥។
អ្នកអាចអានការណែនាំខាងក្រោមដើម្បីដឹងពីរបៀបបញ្ចូលកូដ SASS របស់ Rachana និង Bootstrap នៅក្នុងឯកសារខាងក្រោមនេះ៖

ការណែនាំនេះក៏អាចជួយឱ្យអ្នកអាចលុបចោលនូវសមាសភាគដែលមិនត្រូវការពីក្នុងកូដCSSដើម្បីឱ្យការដំណើរការលឿនជាងមុន។

Home


Previous version 1.0.3